កម្លាំងប៉ូលីសថៃតាម​ចាប់​កប៉ាល់​ដែល​បុក​ទូក​នេសាទ បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​ស្លាប់

  • 2018-01-08 03:45:53
  • Views 182

Shares
photo6235471252076734427_large

កម្លាំងតម្រួតចរាចរផ្លូវទឹក នឹងចុះទៅ ចំណុចបរិវេណកោះស៊ីឆៃ ដែលជាផែកប៉ាល់របស់ខេត្តឆុនបុរីដើម្បីពិនិត្យ និង រកមើលកប៉ាល់ដឹកទំនិញណាមួយ ដែលមានការពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ កប៉ាល់ដឹកទំនិញធុនធំមួយគ្រឿង បុកកាណូតនេសាទ ដែលបណ្ដាលឲ្យពលករខ្មែរ ២នាក់ និងថៃ ២នាក់ស្លាប់កាលពីថ្ងៃទី៧មករា ឆ្នាំ២០១៨ ដើម្បីនាំយកមកដោះស្រាយតាមផ្លូវច្បាប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៨ ដែលមានចម្ងាយពីច្រាំង ក្នុងស្រុកសត្វហ៊ីប ខេត្តឆុនបុរី ប្រមាណជាង ៦១ គីឡូម៉ែត្រ ។ លោកឧត្តមសេនីយ៍ បាន់ចុប ពោធិដែង មេបញ្ជាការកងទ័ពជើងទឹកតំបន់១ ដែលមាននាទី ទំនាក់ទំនងការងារ និងការរក្សាសុវត្ថិភាពលើផ្ទៃទឹក បានទទួលព័ត៌មានពីកម្លាំងតម្រួតចរាចរផ្លូវទឹកថា កាណូតនេសាទនោះមានមនុស្សចំនួន ៨ នាក់ ( ថៃ ៣នាក់ ខ្មែរ៥នាក់ ) រីឯកប៉ាល់ដឹកទំនិញនោះមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ឡើយ។

បន្ទាប់ពីបានដាក់កម្លាំងឲ្យចុះទៅពិនិត្យទីតាំងកើតហេតុរួចមក គឺមនុស្ស ចំនួន៤នាក់ត្រូវបានសង្គ្រោះអោយរួចផុតពីសេចក្តីស្លាប់ ចេញពីផ្ទៃទឹក ដែលក្នុងនោះមានពលករខ្មែរចំនួន៣នាក់ និងថៃម្នាក់ ព្រមទាំងបានបញ្ជូនទៅ សង្គ្រោះនៅក្នុងមន្ទីរពេទ្យ សម្តេចព្រះនាង សិរិគិត ដែលជាមន្ទីរពេទ្យរបស់ កងទ័ពជើងទឹក ក្នុងខេត្តឆុនបុរី។ ដោយឡែកកម្មករនេសាទចំនួន ៤ នាក់ទៀត បានបាត់ខ្លួននៅក្នុងទឹកសមុទ្រនោះ ដែលមានពលករខ្មែរចំនួន២នាក់ និងថៃ ចំនួន២នាក់ (ខ្មែរសុរិន្ទម្នាក់)៕

 

អត្ថបទ៖ សោភា

ប្រភពខ្ល

 
Recently Posts