ក្រុង​ស៊ីដនីរលក​កម្ដៅជិត​៥០​អង្សាដែល​​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ៧៩​ឆ្នាំ

  • 2018-01-08 03:36:07
  • Views 146

Shares
2D19D2CD00000578-3260097-image-a-130_1444020313817_large

ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កំពុងជួបប្រទះនូវរលកកម្ដៅដែលមិនធ្លាប់មានក្នុងរយៈពេល ៧៩ឆ្នាំ បន្ទាប់ពីសីតុណ្ហភាពបានឡើងដល់ ៤៧,៣ អង្សា កាលពីមុនរសៀលម៉ោង៣:៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

អូស្ត្រាលី បានចេញផែនការដើម្បីដាក់កម្លាំងប្រតិបត្តិការភ្លាមៗ ក្នុងករណីដែលកម្ដៅឈានកម្រិតអាសន្ន។ ពលរដ្ឋអូស្ត្រាលីត្រូវបានហាមឃាត់ពីការបង្កាត់ភ្លើង ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ លើសពីនេះ អាជ្ញាធរបានទទូចឲ្យពលរដ្ឋពិសាទឹកឲ្យបានច្រើន និងមិនត្រូវចេញក្រៅផ្ទះយូរ ព្រោះកម្ដៅបានបង្កជាការបំពុលខ្យល់។

យោងតាមសារព័ត៌មាន 9News មានករណីភ្លើងឆេះចំនួន ៥១លើក នៅក្រុងស៊ីដនី កាលពីថ្ងៃអាទិត្យកន្លងទៅ។ ចំណែកថ្ងៃសៅរ៍វិញ មានករណីឆេះស្មៅ បណ្ដាលឲ្យខូចខាតអគារជាច្រើនខ្នង នៅរដ្ឋ៣ គឺ Victoria, South Australia និង Tasmania ។

សូមបញ្ជាក់ថា ក្រុងស៊ីដនី ធ្លាប់ទទួលរងនូវរលកកម្ដៅរហូតដល់ ៤៧,៨ អង្សា កាលពីឆ្នាំ១៩៣៩៕

ប្រភព៖ Channelnewsasia | Bangkokpost ប្រែសម្រួល៖ លាភ.

ប្រភពខ្លីៗ

Recently Posts