ខែ​ក្រោយ ចេញ​ជាផ្លូវ​ការ​លេខ​រៀង​គណបក្ស ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា

  • 2018-01-08 03:28:30
  • Views 15

Shares
cambodia-NEC-siv-channa-04_large

ក្នុងពិធីចាប់ឆ្នោតលេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងមានការនិមន្តចូលរួមពីសំណាក់សម្ដេចសង្ឃរាជទាំងពីរគណៈ បានរកឃើញថា គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១, គណបក្សយុវជនកម្ពុជា ចាប់បានលេខរៀងទី២, គណបក្សខ្មែររួបរួមជាតិ ចាប់បានលេខរៀងទី៣ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ចាប់បានលេខរៀងទី៤។

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបាន គ.ជ.ប បែងចែកមណ្ឌលបោះឆ្នោតចំនួន ៨ភូមិភាគ។ អាសនៈសមាជិកព្រឹទ្ធសភាដែលត្រូវបោះឆ្នោតជ្រើសតាំងមានចំនួន៥៨ រូប។ ដោយឡែក ចំពោះ ៤រូបទៀត គឺតែងតាំងដោយព្រះមហាក្សត្រចំនួន២រូប និងបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភាចំនួន ២រូប។ សរុបសមាជិកព្រឹទ្ធមានចំនួន ៦២រូប។

លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា គ.ជ.ប បានបែងចែកភូមិភាគដូចខាងក្រោម៖

  • ភូមិភាគទី១ រាជធានីភ្នំពេញ មានចំនួន ៦អាសនៈ

  • ភូមិភាគទី២ ខេត្តកំពង់ចាម ត្បូងឃ្មុំ មានចំនួន ៨អាសនៈ

  • ភូមិភាគទី៣ ខេត្តកណ្តាលមាន ៥អាសនៈ

  • ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០អាសនៈ

  • ភូមិភាគទី៥ ខេត្តកំពត តាកែវ និងខេត្តកែប មាន ៧អាសនៈ

  • ភូមិភាគទី៦ ខេត្តព្រៃវែង ស្វាយរៀង មាន ៧អាសនៈ

  • ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន ៩អាសនៈ

  • ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន ៦អាសនៈលោកស៊ិក ប៊ុនហុក បានថ្លែងថា ការ

បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតតាមបែបអសកល ដែលមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខ័ណ្ឌនៃភូមិភាគនិមួយៗតែប៉ុណ្ណោះ។ ក្នុងនោះអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រមានចំនួន ១២៣រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ១១៥៧២ រូប៕

អត្ថបទ៖ សោភា

ប្រភពខ្លីៗ

Recently Posts