Zanco T1 ជាទូរសព្ទដ៏តូចជាងគេបំផុតក្នុងពិភពលោក

  • 2018-01-08 02:41:45
  • Views 19

Shares
tiny-phone_large

ក្រុមហ៊ុនទូរស័ព្ទអង់គ្លេស Zanco បានអះអាងកាលពីពេលថ្មីៗថា T1 ជាទូរសព្ទដ៏តូចជាងគេបំផុតក្នុងពិភពលោក។ វាមានរង្វាស់ត្រឹម ១,៩ x ០,៨ x ០,៥អ៊ិង និងទម្ងន់ ១៣ក្រាមតែប៉ុណ្ណោះ ដោយមានបំពាក់ជាមួយមុខងារពេញលេញ ដូចទៅនឹងប្រភេទទូរសព្ទ (Feature Phone) ដទៃទៀតដែរ។

ទូរសព្ទដ៏តូចបំផុតនេះ មិនដំណើរការប្រព័ន្ធប្រតិបត្តិការ Android ឬ iOS នោះទេ ប៉ុន្តែវាដំណើរការលើមុខងារការហៅចេញចូល និងទទួលសារ SMS និងមានបណ្តាញ 2G។ ក្រុមហ៊ុន Zanco អះអាងថា ទូរសព្ទនេះអាចកាន់ថ្មដល់ ៣ថ្ងៃ ឬជជែកបាន ១៨០នាទី។ T1 ប្រើប្រាស់ស៊ីមប្រភេទ Nano Sim និងអាចផ្ទុកលេខទំនាក់ទំនងបាន ៣០០លេខ។

tiny-phone-1_large

តម្លៃរបស់ T1 ត្រូវបានប៉ាន់ស្មានថាជាង ៥០ដុល្លារ ហើយនឹងអាចបញ្ចេញលក់នៅខែឧសភា ឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអង់គ្លេស នឹងត្រួតពិនិត្យបន្ថែមលើទូរសព្ទនេះ ដោយសារតែទំហំដ៏តូចរបស់វានេះ អាចត្រូវបានជនខិលខូចនាំចូលក្នុងពន្ធនាគារដោយស្រួលសម្រាប់ឲ្យអ្នកទោសប្រើប្រាស់៕

ប្រភព៖ Cnet ប្រែសម្រួល៖ សំភី

ប្រភពខ្លីៗ

 
Recently Posts