វិធីការពារពីជំងឺមហារីកក្រពែងប្រូស្តាត(Prostate)​ដ៏​ប្រសើរ​ជាង​គេ​

  • 2017-11-25 04:41:19
  • Views 16

Shares

មធ្យោបាយការពារ និងការថែទាំ

មធ្យោបាយការពារការហើមសាច់ប្រូស្តាត និង មហារីកប្រូស្តាត ដ៏ប្រសើរជាងគេ គឺការរក្សាអនាម័យជីវិត និងក្នុងការរស់នៅ ដោយមានរបបអាហារត្រឹមត្រូវ សូមទទួលទានតិច តែត្រឹមត្រូវល្អ និងត្រូវធ្វើកីឡា បញ្ចុះទម្ងន់ បើអ្នកមានរាងធាត់ជ្រុលលើសគីឡូ។

ទទួលទានត្រឹមត្រូវ ជាការទទួលទានតិចតែប្រកបដោយគុណភាព ហើយការទទួលទានបែបនេះ ជាការការពារទប់ស្កាត់គ្រប់ជំងឺមហារីកទាំងអស់។ ត្រូវប្រុងប្រយ័ត្នក្នុងការទទួលទានអាហារមួយចំនួន និងសូមកុំភ្លេចថាបរិមាណនៃការទទួលចំណីអាហារជាថ្នាំពុល។ ក្រុមគ្រូពេទ្យឯកទេសសូមណែនាំឱ្យលោកអ្នក កាត់បន្ថយការទទួលទានអាហារមានសារធាតុខ្លាញ់មិនឆ្អែត និងបង្កើនការបរិភោគអាហារមានសារធាតុអង់ទីអ៊ុកស៊ីដង់ច្រើន។ និយាយឱ្យចំ គឺត្រូវបន្ថយបរិមាណ (មិនមែនឈប់) ការទទួលទានសាច់គោ សាច់ជ្រូក សាច់ខ្លាញ់ ផលិតផលជាតិទឹកដោះគោ ហើយបង្កើនការបរិភោគបន្លែ ផ្លែឈើគ្រប់មុខ ជាពិសេសប៉េងបោះ ពពួកបន្លៃស្ពៃ (ស្ពៃក្តោប ស្ពៃក្រញាញ់ខៀវ បូកគោ ផ្កាស្ពៃ...) ឆៃថាវ និងត្រី។

ដោយឡែក អ្នកស្រាវជ្រាវបានរកឃើញថា មានចំណងរវាងភាពស្រណុកស្រួលរបស់មនុស្សប្រុសនិងបញ្ហាប្រូស្តាត។ ប្រសិនបើអ្នកចូលចិត្តនៅស្ងៀមអង្គុយមើលតែទូរទស្សន៍ ជាង១០ម៉ោងក្នុងមួយសប្តាហ៍ បុរសនោះនឹងមានគ្រោះជួបការវះកាត់ប្រូស្តាត២០%បន្ថែម។ ផ្ទុយទៅវិញ បើអស់លោកប្រឹងបញ្ចេញកម្លាំងកាយ ដើរឱ្យបានពីរទៅបីម៉ោងក្នុងមួយសប្តាហ៍ នោះអ្នកនឹងអាចកាត់បន្ថយហានិភ័យបាន២៥%។

fsafas
prostategland2

 

សូមអគុណក្នុងការចំណាយពេលដ៏មានតម្លៃអានអត្ថបទរបសយើងខ្ញុំ

អត្ថបទដោយ៖ចាក់ស្មុក

Recently Posts