ស្រ្តីដែលមានផ្ទៃពោះចាញ់ច្រើនគួរតែអនុវត្ត៤ចំណុចនេះ

  • 2018-01-07 01:28:52
  • Views 130

Shares
Nausea-And-Vomiting-During-Pregnancy_large

ប្រសិនជាអ្នកចង់បំបាត់អាការៈក្អួតក្នុងពេលមានផ្ទៃពោះ អ្នកអាចសាកល្បងតាមវីធីទាំងឡាយខាងក្រោមនេះ។

១- ដំបូងអ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបអាចធ្វើឲ្យអាការៈនេះធូរស្បើយបាន។ ម្យ៉ាងទៀត ការក្អួតនេះ យ៉ាងយូរ៣ខែបាត់ហើយ។ ដូចនេះ អ្នកគួរតែប្រាប់ខ្លួនឯងថា អ្នកអាចធ្វើបាន ក្នុង៣ខែនេះ។ ការធ្វើបែបនេះ នឹងជួយធ្វើឲ្យចិត្តអ្នកស្ងប់បាន។

២- អ្នកគួរតែចេះបង្វែរអារម្មណ៍របស់អ្នក ដោយកុំគិតតែរឿងក្អួតនេះឲ្យសោះ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកពុំសូវក្អួតញឹកញាប់ឡើយ។

៣- អ្នកអាចពិសាអាហារដែលអ្នកអាចបរិភោគបាន ដោយពេលឃើញមិនចង់ក្អួត។ ប៉ុន្តែ បើយកល្អ អ្នកគួរតែបរិភោគឲ្យបានគ្រប់មុខនៅពេលដែលទើបនឹងមានផ្ទៃពោះ។ ការញ៉ាំគ្រប់មុខនេះ នឹងធ្វើឲ្យកូនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

៤- អ្នកគួរតែសម្រាកឲ្យបានច្រើន ព្រោះមានតែការសម្រាកនេះទេ ទើបធ្វើឲ្យអ្នកមានកម្លាំង ហើយមិនសូវកើតមានអាការៈចង់ក្អួតនេះញឹកញាប់៕

 

ប្រភព៖ Sabay News ប្រែសម្រួល៖ លាភ.

ប្រភពខ្លីៗ

Recently Posts