​ខោ​ឈ្លាស​វៃ​ Samsung ផ្ដល់ឲ្យ​អត្តពលិក ពាក់​ហ្វឹក​ហាត់​ត្រៀម​កីឡា​អូឡាំពិក

  • 2018-01-05 02:02:41
  • Views 126

Shares
olympic-winter-games-2018_large

Samsung ប្រចាំប្រទេសហុល្លង់ នឹងផ្ដល់ខោពិសេស សម្រាប់ក្រុមអត្តពលិករបស់ខ្លួន ដើម្បីធ្វើការស្លៀកហ្វឹកហាត់ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។

samsung_smartsuit-980x620_large

ខោ SmartSuit អាចជូនដំណឹងជាទិន្នន័យទៅកាន់គ្រូបង្វឹករបស់អត្តពលិក បន្ទាប់ពីស្រង់ទិន្នន័យយ៉ាងលម្អិតពីការធ្វើបម្លាស់ទី ដូចជាល្បឿន កំឡុងពេលហ្វឹកហាត់។ ដូច្នេះ គ្រូបង្វឹកអាចដឹងពីចំណុចខ្វះខាតដែលកូនក្រុមត្រូវខិតខំបំពាក់បំប៉នបន្ថែម។ SmartSuit អាចធ្វើការតាមដានលើសកម្មភាពរបស់អត្តពលិកបាន ដោយ Sensor ដែលត្រូវបានបញ្ជូនទៅកាន់កម្មវិធីនៅលើស្មាតហ្វូន Galaxy S8 និងនាឡិកាឈ្លាសវៃផងដែរ។

សូមបញ្ជាក់ថា Samsung មិនលក់ឈុតហែលទឹកពិសេសនេះ ទៅកាន់មនុស្សទូទៅឡើយ គឺផលិតឡើងសម្រាប់តែអត្តពលិកប៉ុណ្ណោះ៕

ប្រភព៖ Slash Gear ប្រែសម្រួល៖ លាភ.

ប្រភពខ្លីៗ

Recently Posts