Lenovo ThinkPad T580 កុំព្យូទ័រ​យួរ​ដៃ​ថ្មី​បំពាក់ Core i7 ជំនាន់​ទី​៨

  • 2018-01-05 01:57:26
  • Views 92

Shares
ThinkPad-L580-2_large

Lenovo បានបញ្ចេញប្រភេទកុំព្យូទ័រយួរដៃ (Laptop) ថ្មី ដែលមានឈ្មោះថា ThinkPad T580 ដាក់លក់ចាប់ពីតម្លៃ ១០៧៩ដុល្លារ ឡើងទៅ។

ThinkPad T580 បំពាក់ CPU ប្រភេទ Intel Core i7 ជំនាន់ទី៨ អាចដំណើរការជាមួយ RAM ទំហំធំដល់ 32GB ប្រភេទ 2400MHz DDR4។ អង្គផ្ទុកទិន្នន័យ HDD មានទំហំ 2TB (និង SSD 1TB សម្រាប់តម្លៃរៀងខ្ពស់ជាងនេះ)។ ចំណែក ក្រាហ្វិចកាតមានជាប់ម៉ាស៊ីន ជាប្រភេទ Intel HD Graphics 620 ឬ NVIDIA GeForce MX150 ទំហំ 2GB ប្រភេទ DDR5 VRAM។

លក្ខណៈពិសេសរបស់ ThinkPad T580 មួយទៀតគឺ មានបំពាក់ថ្មចំនួន ២គ្រាប់ ដែលអាចផ្គត់ផ្គង់ការប្រើប្រាស់រហូតដល់ ២៧ម៉ោង៕

ThinkPad-L580-4_large
ThinkPad-L580-6_large

ប្រភព៖ Ubergizmo ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

Recently Posts