Meizu M6S ជា​ស្មាតហ្វូន​ដំបូង​បង្អស់​ដែល​គ្មាន​ប៊ូតុង Home

  • 2018-01-05 01:51:28
  • Views 108

Shares
Meizu-M6S_large

Meizu នឹងបង្ហាញវត្តមានសមាជិកស្មាតហ្វូនថ្មីរបស់ខ្លួនគឺ M6S នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ខាងមុខ។

បើតាមព័ត៌មានបែកធ្លាយកាលពីថ្មីៗ M6S ទំនងជាមានសមាមាត្រអេក្រង់ 18:9 ជាប្រភេទលាតសន្ធឹងគ្មានប៊ូតុង Home នៅខាងមុខ។ ចំណែក មុខងារស្កេនក្រយៅដៃនឹងត្រូវប្ដូរមកប្រើនៅតួខាងក្រោយទូរសព្ទវិញ។ កម្លាំងម៉ាស៊ីនរបស់ M6S នឹងរត់ដោយបន្ទះឈីប Exynos 7872 ផលិតដោយ Samsung អមជាមួយ RAM ទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 32GB។ បច្ចុប្បន្នមិនទាន់មានព័ត៌មានអំពីតម្លៃ និងលក្ខណៈសម្បត្តិផ្សេងទៀតនោះទេ៕

ប្រភព៖ GSMarena ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

Recently Posts