សាលា​រាជធានី​ភ្នំពេញ សម្រេច​ឲ្យខណ្ឌដូនពេញ​គ្រប់គ្រង​សួនច្បារ​វិមានឯករាជ្យ

  • 2018-01-05 00:14:22
  • Views 208

Shares
201701042155439555

សាលារាជធានីភ្នំពេញ បានសម្រេចប្រគល់សួនច្បារវិមានឯករាជ្យ និងសួនច្បារ ខាងលិចវិមានឯករាជ្យ ទៅឲ្យរដ្ឋបាលខណ្ឌដូនពេញ ជាអ្នកគ្រប់គ្រងជំនួស។

យោងតាមលិខិតប្រគល់និងទទួលនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា ការធ្វើដូច្នេះ គឺដើម្បីឲ្យរដ្ឋបាលខណ្ឌដូនពេញ គ្រប់គ្រង ថែទាំ ធ្វើអនាម័យ និងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនឲ្យមានការចតលើទ្រូងផ្លូវ និងការធ្វើចរាចរណ៍បញ្ច្រាសទិសទៀតឡើយ។

សូមបញ្ជាក់ថា មុនការប្រគល់នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញប្រតិកម្មជាខ្លាំង ចំពោះសណ្ដាប់ធ្នាប់នៅម្តុំវិមានឯករាជ្យ ក្បែរផ្ទះសម្តេចថាមានភាពរញ៉េរញ៉ៃ ដោយសារតែការធ្វើចរាចរណ៍ បើកបរបញ្ច្រាសទិសតំបន់ ដែលជាហេតុនាំ ឲ្យមានគ្រោះថ្នាក់កើតឡើង៕

ប្រភព៖ ដើមអម្ពិល ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

Recently Posts