​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំប៉ូលិស​ត្រៀម​​ចុះចាប់​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិភាព

  • 2018-01-05 00:08:14
  • Views 27

Shares
Police-traffic_large

ចាប់ពីព្រឹកថ្ងៃទី០៥ ខែមករានេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ នឹងដឹកនាំប្រតិបត្តិការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ ដោយមានកងកម្លាំងអន្តរាគមន៍ពិសេសចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលជាតិ បានឲ្យដឹងកាលពីយប់មិញថា ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៥ ខែមករា គឺចុះអនុវត្តទាំង១២ខណ្ឌ។ ចំពោះការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ គឺត្រួតពិនិត្យលើអ្នកធ្វើដំណើរមិនពាក់មួកសុវត្ថិភាព និងអ្នកជិះបញ្ច្រាស ជាដើម។ លោកបានបន្តថា គោលដៅសំខាន់ៗដែលចុះអនុវត្តមានដូចជា នៅមុខក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ មុខវត្តទួលទំពូង ព្រមទាំងគោលដៅមួយចំនួនទៀត៕

អត្ថបទ៖ សោភា

ប្រភពខ្លីៗ

Recently Posts