Samsung កំណត់ចំនួនក្នុងការលក់ស្មាតហ្វូននិងទូរទស្សន៍សម្រាប់ឆ្នាំ២០១៨

  • 2018-01-04 02:06:43
  • Views 108

Shares
Samsung_large

សម្រាប់ឆ្នាំ២០១៨ Samsung មានគម្រោងលក់ស្មាតហ្វូនឲ្យបានចំនួន ៣២០លានគ្រឿង។ ក្រៅពីស្មាតហ្វូន Samsung ក៏មានបំណងលក់ទូរសព្ទស៊េរីធម្មតាឲ្យបាន ៤០លានគ្រឿង ថេបប្លេត ២០លានគ្រឿង និងនាឡិកាឆ្លាតវៃ ៥លានគ្រឿង។

វាជាការកំណត់កម្រិតមធ្យម ព្រោះថាតួលេខនេះគឺប្រហាក់ប្រហែលនឹងចំនួនលក់កាលពីឆ្នាំ២០១៧អ៊ីចឹងដែរ។ មូលហេតុនៃការកំណត់មិនច្រើនជាងឆ្នាំមុនៗ ក៏ព្រោះតែតិត្ថិភាព (ភាពឆ្អែត) នៃទីផ្សារស្មាតហ្វូន នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ការលក់របស់ Samsung នៅតែច្រើនជាងគូប្រជែងដដែល។ តួយ៉ាង Apple និង Huawei ក្នុង១ឆ្នាំៗ លក់ស្មាតហ្វូនបានតែចន្លោះពី ១៥០ ទៅ ២០០លានគ្រឿងប៉ុណ្ណោះ៕

ប្រភព៖ The Investor ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

Recently Posts