ស្លាប់មនុស្ស២៥នាក់ដោយភេរវកម្មដ៏ធ្ងន់ធ្ងរជាថ្មីនៅអេហ្ស៊ីប

  • 2017-11-25 03:52:28
  • Views 19

Shares

 

000_uk3tf

យ៉ាងហោចណាស់មានមនុស្ស២៥នាក់បានស្លាប់នឹងរងរបួសជាច្រើននាក់ទៀ ក្នុងការវាយប្រហារភេរវកម្មទៅលើវិហារសាសនាអុីស្លាមមួយនៅភាគខាងជើងក្រុងស៊ីណៃ ប្រមាណ៥០គីឡូម៉ែត្រពីព្រំដែនតំបន់ហ្កាហ្សាប៉ាឡេស្ទីន បានកើតឡើងថ្ងៃសុក្រទី២៤ វិច្ឆិកា ២០១៧ នៅពេលពិធីសូត្រធម៌ប្រពៃណីរបស់សាសនាអុីស្លាមហៀបនឹងចប់ទៅហើយ។

បើតាមការរៀបរាប់របស់សាក្សី ដំបូងឡើងមានការបំផ្ទុះគ្រាប់បែក នៅក្បែរវិហារ បន្ទាប់មក ពួកប្រដាប់អាវុធ បានចាប់ផ្តើមបាញ់រះលើពលរដ្ឋអ៊ីស្លាម ដែលនាំគ្នារត់ចេញវិហារ គេចគ្រាប់ផ្ទុះ មុននឹងរត់ឡើងឡានគេចខ្លួនទៅបាត់។ ជនរងគ្រោះមួយភាគធំ ជាជនស៊ីវិល និងក៏មានដែរកុមារ ព្រមទាំងទាហាននិងប៉ូលិស ជាច្រើននាក់ផង។ លោកប្រធានាធិបតីអេហ្ស៊ីប អាប់ដែល ហ្វាតាស អាល់ ស៊ីស៊ី Abdel Fattah al-Sissi បានកោះប្រជុំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ព្រមទាំងភ្នាក់ងារចារកិច្ច និងយោធា ជាបន្ទាន់។ ពុំទាន់មានក្រុមណាចេញមុខទទួលស្គាល់ទង្វើភេរវកម្មនេះនៅឡើយទេ នៅម៉ោងនេះ។

សូមអគុណក្នុងការចំណាយពេលដ៏មានតម្លៃអានអត្ថបទរបសយើងខ្ញុំ

អត្ថបទដោយ៖ចាក់ស្មុក

Recently Posts