អាមេរិក បើក​ការ​រុករក​យន្តហោះ MH370 ដោយ​បញ្ជូន​ទូក​ពិសេស​មួយ​គ្រឿង

  • 2018-01-04 01:53:23
  • Views 13

Shares
4788_large

ក្រុមហ៊ុនដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានបញ្ជូនទូកមួយគ្រឿង ទៅកាន់មហាសមុទ្រឥណ្ឌា ដើម្បីបន្តបេសកកម្មរុករកយន្តហោះ MH 370 របស់អាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួន។ ការរុករកនេះ ត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត មិនទាន់មានការចុះកុងត្រាណាមួយនៅឡើយទេ។

ទូកពិសេសដែលមានឈ្មោះថា Seabed Constructor បានចាកចេញពីផែមួយនៅប្រទេសអាហ្វ្រិកខាងត្បូង នាក្រុង Durban កាលពីថ្ងៃទី២ ខែមករា ក្នុងបេសកកម្មរបស់ក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកបំណែកយន្តហោះ MH370 នៅលើមហាសមុទ្រឥណ្ឌា។ ទូកដដែល មិនមានមនុស្សបើកនោះទេ ហើយមាននាវាដែលអាចមុជទឹកទៅកាន់ជម្រៅដ៏ជ្រៅបានទៀតផង។

លោក Liow Tiong Lai រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បានថ្លែងថា រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងចរចាជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីចុះកុងត្រាជាផ្លូវការនាសប្ដាហ៍ក្រោយ សម្រាប់ការរុករកយន្តហោះដែលបាត់ខ្លួន។

យន្តហោះ MH370 បានបាត់ខ្លួន អំឡុងពេលហោះហើរពីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានផ្ទុកមនុស្សលើយន្តហោះទាំងអស់ចំនួន ២៣៩នាក់៕

 

ប្រភព៖ Bangkokpost ប្រែសម្រួល៖ លាភ.

ប្រភពខ្លីៗ

 
 
Recently Posts