លោក ដូណាល់ ត្រាំ ថានុយក្លេអ៊ែ​លោក គីម ជុងអ៊ុនគ្រាន់តែជាកូនម្ជុលដេរប៉ាក់តែប៉ុណ្ណោះ

  • 2018-01-03 06:13:16
  • Views 16

Shares
Kim-Jong-Un-attack-Trump-US-world-war-feature_large

កាលពីថ្ងៃទី០១ មករា ២០១៨ លោក គីម ជុងអ៊ុន បានប្រកាសថា លោកមានប៊ូតុងនុយក្លេអ៊ែរមួយនៅលើតុរបស់លោក ហើយវាអាចវាយប្រហារអាមេរិកបានគ្រប់ពេលវេលា។ ជាការឆ្លើយតបនឹងការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហោះសារមួយនៅលើ Twitter នាថ្ងៃនេះថា ប៊ូតុងនុយក្លេអ៊ែររបស់លោក គឺធំជាង និងមានឥទ្ធិពលជាងប៊ូតុងនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅទៀត។

នៅក្នុងសារដដែល លោក ត្រាំ ក៏បានអះអាងដែរថា ប៊ូតុងនុយក្លេអ៊ែររបស់លោក គឺមានដំណើរការយ៉ាងពិតប្រាកដ មិនមែនក្លែងក្លាយនោះទេ។

ទាក់ទងនឹងភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅព្រឹកនេះថា អាមេរិកទទួលបានដំណឹងថា កូរ៉េខាងជើងប្រហែលជាកំពុងត្រៀមបាញ់គ្រាប់មីស៊ីលថ្មីទៀតហើយ។ លោកស្រី ថ្លែងថា៖ "ខ្ញុំសង្ឃឹមថា វានឹងមិនកើតឡើងទេ។ ប៉ុន្តែបើវាកើតមាន ពួកយើងត្រូវតែចាត់វិធានការយ៉ាងតឹងរ៉ឹងជាងមុន ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង"៕

 

ប្រភព៖ nbcnews ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

Recently Posts