តារា​សិច​ជប៉ុន Sora Aoi ​ប្រកាស​រៀបការ​ជាមួយបុរស​ដែល​មិនប្រកាន់​អតីតកាលរបស់​នាង

  • 2018-01-03 05:59:44
  • Views 30

Shares
sora1

Sora Aoi អតីតតារាសម្ដែងភាពយន្តក្ដៅសាច់ជប៉ុន បានប្រកាសកាលពីថ្ងៃឆ្លងឆ្នាំថ្មីៗនេះថា នាងបានរកឃើញអនាគតស្វាមីរបស់ខ្លួនហើយ។

Sora បានសរសេរនៅក្នុងប្លុក និងគណនីបណ្ដាញសង្គមរបស់នាងថា៖ "គាត់ (អនាគតស្វាមី) មិនសង្ហាទេ ហើយក៏មិនមែនជាអ្នកមានដែរ តែគាត់ព្រមទទួលយកអ្វីដែលខ្ញុំបានធ្វើ កាលពីអតីតកាល។ ខ្ញុំមិនធ្លាប់ស្ដាយក្រោយចំពោះអ្វីដែលខ្ញុំបានធ្វើនោះទេ តែខ្ញុំដឹងថាវាជារឿងមួយដ៏សំខាន់ ដែលខ្ញុំត្រូវគិត នៅពេលខ្ញុំសម្រេចចិត្តរៀបការ។ ដូច្នេះខ្ញុំក៏សម្រេចរៀបការជាមួយបុរសដែលព្រមទទួលយកអតីតកាលរបស់ខ្ញុំ"។

 
sora_large

យ៉ាងណាក្ដី តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ មិនបានបញ្ជាក់ពីទីតាំង និងថ្ងៃរៀបការរបស់នាងនោះទេ។

គួររំលឹកថា Sora Aoi ជាអតីតតារាសម្ដែងភាពយន្តអាសអាភាសជប៉ុន ដ៏ល្បីនៅទ្វីបអាស៊ី។ នាងបានចូលនិវត្តន៍ពីវិស័យសម្ដែងនេះ កាលពីឆ្នាំ២០១០ ក្រោយប្រកបអាជីពនេះ អស់រយៈពេល ៨ឆ្នាំ។ បច្ចុប្បន្ន នាងធ្វើជាតារាចម្រៀង នៅក្នុងប្រទេសចិន៕

ប្រភព៖ Koreatimes ប្រែសម្រួល៖ សុខ សុវត្ថិ

ប្រភពខ្លីៗ

 

Recently Posts