​កោះ​ទាំងអស់នៅ​កម្ពុជាក្រសួង​ដែនដី នឹង​ចុះ​សិក្សា​

  • 2018-01-03 02:30:44
  • Views 21

Shares
39854170_copy

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកសុរិយោដី ចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់ នៅកម្ពុជា ដែលមានចំនួនសរុប ៧៥កោះ។ ការលើកឡើងនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី កាលពីសប្តាហ៍មុន។

លោក ជា សុផារ៉ា បញ្ជាក់ថា ការបញ្ជូនមន្ត្រីជំនាញរបស់ក្រសួងទៅសិក្សាលើកោះទាំង៧៥នេះ អាចចាប់ផ្ដើមនៅខែឧសភា ឆ្នាំ ២០១៨ដោយសិក្សាឲ្យបានច្បាស់ពីសក្ដានុពលនៃកោះនីមួយៗ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងមិនត្រូវមានមោទនភាព ព្រោះបានស្គាល់កោះនៅប្រទេស ដទៃនោះទេ អ្វីដែលសំខាន់គឺត្រូវស្គាល់ឲ្យច្បាស់ពីកោះនៅកម្ពុជាទើបជាការប្រសើរ ជាការការពារបូរណភាពទឹកដី»។

photo_2017-05-26_20-1

រដ្ឋមន្រ្តីរូបនេះបន្ថែមថា ការបញ្ជូនមន្ត្រីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង ៧៥នៅកម្ពុជានេះ គឺដើម្បីសិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគនិងជៀសផុតពីការ សាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាត្តឲ្យមានការសាងសង់រួច ទើបហាមឃាត់និង រុះរើ តាមក្រោយនោះទេ។

បណ្តាកោះនានានៅតាមសមុទ្រក្នុងខេត្តទាំងបួន ជាប់តំបន់ឆ្នេរមានកោះតិចតួច ប៉ុណ្ណោះ ដែលបាននិងកំពុងអភិវឌ្ឍដូចជាកោះដែកគោល កោះសង្សារ កោះឬស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើមខណៈរដ្ឋាភិបាលបានផ្តល់សិទ្ឋិសម្បទានដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាដើម្បី អភិវឌ្ឍកោះទាំងនោះរួចហើយ៕

ប្រភព៖ រស្មីកម្ពុជា ប្រែសម្រួល៖ សំភី

ប្រភពខ្លីៗ

 
Recently Posts