រាប់ពាន់​នាក់​រត់គេច​ចេញដោយសារ​វិសម្ពាធ​ត្រូពិច​១នៅ​ហ្វីលីពីន

  • 2018-01-03 02:19:29
  • Views 143

Shares
storm-1_large

មនុស្ស ២នាក់បានស្លាប់ ដោយសារវិសម្ពាធត្រូពិច១ បានវាយប្រហារនៅភាគកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃទី២ ខែមករាម្សិលមិញ។ វិសម្ពាធនេះ បានបង្កទៅជាខ្យល់ព្យុះ និងទឹកជំនន់ ហើយបង្ខំឲ្យមនុស្សជាង ៤ពាន់នាក់ ត្រូវរត់គេចខ្លួនចេញទៅកាន់ទីកន្លែងមានសុវត្ថិភាព។

អ្នកស្លាប់ត្រូវបានរាយការណ៍ថា ស្ថិតនៅកោះ Cebu ដោយសារការបាក់ដីសង្កត់លើស្រ្តីម្នាក់ និងបុរសម្នាក់បែកក្បាលស្លាប់ ខណៈខ្យល់ព្យុះវាយប្រហារតំបន់នោះ។

storm-2_large

ភ្នាក់ងារសេវាអាកាសធាតុហ្វីលីពីន ព្រមានថា ខ្យល់ព្យុះនេះបានរំកិលទៅភាគខាងលិច ដោយអាចវាយប្រហារកោះ Palawan ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់១ ក្នុងល្បឿន ៦៥គីឡូម៉ែត្រក្នុង១ម៉ោង។ គួររំលឹកថា កោះ Palawan ក៏ទើបតែទទួលរងនូវខ្យល់ព្យុះ Tembin ដែលបណ្តាលឲ្យមនុស្សស្លាប់ប្រហែល ៣៧នាក់ផងដែរ។

គួរបញ្ជាក់ថា វិសម្ពាធនៅហ្វីលីពីននេះ នឹងរំកិលចូលក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់ដីសណ្តរទន្លេមេគង្គ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សំភី

ប្រភពខ្លីៗ

Recently Posts