ឪពុករបស់លោកចាន់វឌ្ឍនាកាត្រូវបានដកដំណែងចៅហ្វាយខេត្តទៅប្រើការនៅកន្លែងដើម

  • 2018-01-03 02:15:03
  • Views 179

Shares
cambodia-cha-vathanaka-09_large

លោក ចាន់ ចេស្តា ត្រូវបានសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្រ្យត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាក្របខណ្ឌដើមរបស់លោកវិញ។

សូមជម្រាបថា លោក ចាន់ ចេស្តា ដែលត្រូវជាឪពុករបស់កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានតែងតាំងជាអភិបាលខេត្តកំពត កាលពីខែមីនា ឆ្នាំ២០១៦ ដែលមកដល់ពេលនេះ មានរយៈពេលជិត ២ឆ្នាំហើយ។

លោក ជាវ តាយ អភិបាលរងខេត្តកណ្តាល ត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ជំនួសលោក ចាន់ ចេស្តា៕

chesda_large

ប្រភពខ្លីៗ

Recently Posts