ខេត្ត​ព្រះសីហនុមានអ្នកទេសចរ​ជាង ២០ម៉ឺននាក់ ទៅ​ឆ្លង​ឆ្នាំ​

  • 2018-01-02 02:10:08
  • Views 190

Shares
09_large

របាយការណ៍បណ្តោះអាសន្នរបស់ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បង្ហាញថា អ្នកទេសចរជាតិ និងទេសចរបរទេស ប្រមាណជាង ២០ម៉ឺននាក់ បានចូលរួមបុណ្យឆ្លងឆ្នាំសកល នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួនអ្នកទេសចរ មកលេងសមុទ្រ នៅខេត្តព្រះសីហនុ អាចនឹងកើនឡើងបន្ថែមទៀត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នេះ ដែលជាថ្ងៃឈប់ សម្រាកចូលឆ្នាំសកល។

លោកបានបញ្ជាក់ទៀតថា អ្នកទេសចរទាំងជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅតាមឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ នៅតាមកោះ និងតំបន់រមណីយដ្ឋានធម្មជាតិមួយចំនួនទៀត។

យ៉ាងណាក្ដី គេសង្កេតឃើញថា តម្លៃឈ្នួលកន្លែងអង្គុយតាមឆ្នេរសមុទ្រ និងម្ហូបអាហារ ពិសេសអាហារសមុទ្រ ដូចជា ក្តាម បង្គា មឹក ជាដើម បានឡើងថ្លៃ ដូចរៀងរាល់ពេលមានបុណ្យទានម្តងៗ៕

អត្ថបទ៖ លីហៀង

ប្រភពខ្លីៗ

Recently Posts