ដាច់ឆ្នាំហើយតើចំណូលពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ បាន​ប៉ុន្មាន​រយលាន​ដុល្លារ ឆ្នាំ​២០១៧?

  • 2018-01-02 02:06:27
  • Views 155

Shares
de150fd8-75e9-4eec-8f9f-efeea3e7593d

ក្នុងឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ជាង ២,៤៥លាននាក់ កើនឡើង ១១,៨២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ ចំណែកឯប្រាក់ចំណូលសរុបបានពីការលក់ប័ណ្ណចូលទស្សនាវិញ គឺមានចំនួនជិត ១០៨លានដុល្លារអាមេរិក កើនឡើង ៧២,៥៤ភាគរយ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នេះ។

គួរបញ្ជាក់ថា ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មាន ៣ប្រភេទ គឺ៖ ប្រភេទប័ណ្ណចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ៕

rr_large

អត្ថបទ៖ សុខ សុវត្ថិ

ប្រភពខ្លីៗ

Recently Posts