គុណប្រយោជន៍នៃប្រេងម្សៅរមៀត

  • 2017-11-24 15:43:43
  • Views 17

Shares

 

#ប្រេងរមៀត
ការពារព្យាបាល រលាកសន្លាក់ដៃ សន្លាក់ជើង និងឆ្អឹងឆ្អែង។ ជួយសម្រួលចរន្តឈាម និងបេះដូង ការពារប្រឆាំងទប់នឹងជំងឺស្ទះសរសៃឈាមបេះដូង ព្រោះរមៀតមានសមត្ថភាពទៅទប់ ទៅឃាត់មិនខ្លាញ់អាចកកនៅលើផ្ទៃនៃសរសៃឈាមក្រហមបាន។ ប្រើរមៀតដើម្បីរក្សាស្បែក សាច់ស្អាត។ ដើម្បីរក្សាស្បែកនៅក្មេងខ្ចីល្អ។ រមៀតប្រឆាំងទប់ទល់នឹងជំងឺមហារីក។ សមត្ថភាពនេះ នឹងឡើងដល់កំរិតកាន់ខ្ពស់ប្រសិនបើគេប្រើប្រាស់រមៀតបូកផ្សំជាមួយនឹងប្រេងOlive ជាមួយនឹងម្រេចខ្មៅ ឬជាមួយនឹងខ្ញី -ផ្លែម្នាស់។ គេបរិភោគឬស ឬមើមរមៀតក្រៀម ពី២ ទៅ៤ ក្រាមក្នុងមួយថ្ងៃ។ ឬស-មើមនេះទៅ ទៅចម្រាញ់ នោះគេនឹងទាញបានសារធាតុ Curcumine ដ៏មានប្រយោជន៍ប្រមាណពី ១ ទៅ៥% យ៉ាងច្រើនបំផុត។ សូមកុំច្រលំសារធាតុCurcumine ទៅនឹងម្សៅ-រមៀត។ គុណភាពរមៀតមិនដូចគ្នាទេ ! ជាទូទៅ ក្នុងមើមរមៀតពី ២០ ទៅ១០០មីល្លីក្រាម អាចផ្តល់សារធាតុ Curcumine បានមួយមីល្លីក្រាម។ ដើម្បីបានប្រយោជន៍ពីរមៀតទៅការពារសុខភាព គេត្រូវទទួលទានសារធាតុ Curcumine ពី ២០០ ទៅ ៤០០មីល្លីក្រាមក្នុងមួយថ្ងៃ។

23905196_1530974607017077_5302860923933609678_n
23843307_1530974603683744_377284727599884662_n

អត្ថបទដោយ៖ Nak Ny

សូមអគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលអានអត្ថបទយើងខ្ញុំ

Recently Posts