ទាំង​១៥​ទីតាំងនៃចំណត​កាណូត​ដឹក​អ្នក​ដំណើរ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ

  • 2018-01-02 02:01:28
  • Views 148

Shares
ship_large

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ថា ក្រសួងកំពុងរៀបចំកំពង់ផែចំណតកាណូតដឹកអ្នកដំណើរចំនួន ១៥ទីតាំង ពីចំណុច ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។

ចំណតកាណូតដឹកអ្នកដំណើរទាំង ១៥ទីតាំងរួមមាន៖

រាជធានីភ្នំពេញ

ទី១: គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)

ទី២: គីឡូម៉ែត្រលេខ៦

ទី៣: ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់នឹងទីលានប្រជាធិបតេយ្យថ្មី

ទី៤: ផែបណ្ដែតមុខផ្សាររាត្រី

ទី៥: កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ 

ទី៦: ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត 

ទី៧: ចំណតរថយន្តចាក់អង្រែក្រោម

ទី៨: បាក់ខែង ត្រង់ផ្លូវបំបែកលីយ៉ុងផាត់

ទី៩: ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប)   ទី១០: ជាប់សណ្ឋាគារសុខាភ្នំពេញ   ទី១១: ភូមិកោះនរា   ទី១២: កំពង់ចម្លងក្តីតាកុយ

ទី១៣: កំពង់ចម្លងតាព្រហ្មមាត់ក្រសះ។

ខេត្តកណ្តាល

ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា)

ទី២: កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី។

map_large

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាថែទាំផ្លូវជាតិលេខ៧ កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅថា សេវាដឹកជញ្ជូនតាមទូក និងកាណូត នៅរាជធានីភ្នំពេញ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០១៨នេះ។ លោកអះអាងថា ការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍បានមួយចំនួន ព្រមទាំងមិនធ្វើឲ្យខូចផ្លូវថ្នល់ ហើយការចំណាយលើសេវាដឹកជញ្ជូនតាមផ្លូវទឹក ក៏មានតម្លៃថោកផងដែរ។

គម្រោងការដឹកជញ្ជូនផ្លូវទឹកនេះ ត្រូវបានចាប់ផ្ដើមសិក្សាកាលពីចុងឆ្នាំ២០១៦ ហើយក្រៅពីរាជធានីភ្នំពេញ ក្រសួងក៏មានផែនការសាងសង់ផែ នៅជាប់ដងទន្លេ និងសមុទ្រ តាមបណ្ដាខេត្តនានា ផងដែរ៕

 

អត្ថបទ៖ សំភី

ប្រភពខ្លីៗ

Recently Posts