ខេត្ត​សៀមរាប ទទួល​ភ្ញៀវទេសចរ​ ប៉ុន្មាន​ម៉ឺន​នាក់ថ្ងៃ​ឆ្លង​ឆ្នាំ?

  • 2018-01-02 01:54:36
  • Views 20

Shares
photo_2017-12-26_03-36-18

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជា ២០ម៉ឺននាក់ បានទៅកម្សាន្តសប្បាយនៅខេត្តសៀមរាប នៅក្នុងពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៨។ នេះបើតាមការថ្លែងឲ្យដឹងពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

លោកអភិបាលខេត្តបានបញ្ជាក់ថា គោលដៅសំខាន់ដែលភ្ញៀវទៅទស្សនា និងកម្សាន្តសប្បាយ គឺតំបន់ Pub Street ផ្សារចាស់ បន្ទាប់មកគឺតំបន់អង្គរឃ្យុងយូ និងតំបន់សួនច្បារព្រះរាជដំណាក់។

លោកបន្តថា អាជ្ញាធរខេត្តសៀមរាប បានរៀបចំសមត្ថកិច្ចឲ្យឈររៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពសង្គម ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធ្វើយ៉ាងណាការពារឲ្យភ្ញៀវជាតិ និងអន្តរជាតិមានភាពកក់ក្តៅ សមជាគោលដៅទេសចរណ៍មួយដ៏សំខាន់៕

អត្ថបទ៖ សោភា

ប្រភពខ្លីៗ

Recently Posts