របរលក់​កណ្ដុរ​អាំង រក​ចំណូល​បាន​ក្បែរ​១លាន​រៀល​ក្នុង​១ថ្ងៃ

  • 2018-01-02 01:42:41
  • Views 23

Shares
mouse1_large

អ្នកភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ល្បីមុខរបរលក់កណ្ដុរអាំង ដែលអាចរកប្រាក់ចំណូល ជិត ១លានរៀល ក្នុង១ថ្ងៃ ដោយមិនទាន់ផាត់ការចំណាយផ្សេងៗនៅឡើយ។ នេះបើតាមការអះអាងពី លោក ហាន តុងហាន់ វ័យ៣៥ឆ្នាំ អ្នកលក់កណ្ដុរអាំង នៅភូមិអូរតាគី ប្រាប់ Kley Kley កាលពីពេលថ្មីៗនេះ។

យ៉ាងតិចអាចរកចំណូលបាន ៧០ម៉ឺនរៀល ក្នុងនោះអាចសល់ខ្ទង់ ៣០ ទៅ ៤០ រៀលក្នុង១ថ្ងៃ ដោយការលក់កណ្ដុរអាំង និងគ្រឿងហូបផ្សេងៗទៀត ដូចជា ក្រួច មាន់ ទា សាច់ក្រក ខ្យង និងងៀវអាំងជាដើម។ ប៉ុន្តែភ្ញៀវដែលមកដល់ទីនេះ ភាគច្រើនគេចង់សាកសាច់កណ្ដុរស្រែ ដែលរកបានពីអ្នកភូមិយកមកលក់ នៅទីនេះ។ នេះជាការបញ្ជាក់បន្ថែមពីលោក តុងហាន់។

ភ្ញៀវដែលធ្វើដំណើរឆ្លងកាត់ផ្លូវលេខ ៥ រវាងផ្លូវខេត្តបាត់ដំបង បន្ទាយមានជ័យ រមែងសុំចតនៅទីនេះ ចង់សាករសជាតិ កណ្ដុរអាំង ដែលរកបានពីស្រែ។ «ខ្ញុំទិញចូលពីអ្នកយកមកលក់ឲ្យតម្លៃ ៩ ០០០ រៀល ក្នុង ១គីឡូក្រាម ហើយខ្ញុំអាចលក់បានយ៉ាងតិច ៥០គីឡូ ក្នុង១គីឡូ ស្មើនឹងកណ្ដុរប្រហែល ៨ក្បាល ប្រភេទតូចៗ តែយើងមិនមែនលក់តែកណ្ដុរមួយមុខទេ យើងលក់របស់ផ្សេងៗ រួមទាំងភេសជ្ជៈផងដែរ»។

mouse_large

លោក តុងហាន់ ដែលបានលក់ដូរនៅទីនេះ អស់រយៈប្រមាណជា ៧ឆ្នាំ បានលើកឡើងថា អ្នកភូមិបានចាប់កណ្ដុរស្រែ ដែលតែងតែបំផ្លាញស្រូវពួកគេ ហើយយកមកលក់នៅទីនេះ តែកណ្ដុរទម្រាំមកដល់ទីនេះ ខ្លះងាប់អស់ហើយ ដូច្នេះលោកគ្រាន់តែយកមកប្រឡាក់គ្រឿងតែម្ដង។

គ្រឿងផ្សំសម្រាប់ធ្វើកណ្ដុរអាំងមានដូចជា៖ អំបិល, ប៊ីចេង, ស្ករ ទឹកជ្រលក់ អំពិលទុំ ឬ ទឹកត្រី ជាដើម។ ភ្ញៀវដែលឆ្លងកាត់ខ្លះបានចត និងទិញយកទៅផ្ទះ ជាពិសេសអ្នកមកពីភ្នំពេញ ឬធ្វើដំណើរពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ ឬ ប៉ោយប៉ែត ជាដើម។ លោក តុងហាន់ និយាយ៕

ប្រភពខ្លីៗ

 

Recently Posts