ថ្ងៃឆ្លងឆ្នាំនេះអ្នកមានឆ្នាំ ម្សាញ់ មមី វក រកា កុរ ជូត នឹងជួប លាភធំមួយ

  • 2017-12-31 02:43:23
  • Views 142

Shares
rasyupup

ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម ថ្ងៃនេះអាចវិនិយោគតូច តែមិនត្រូវលោភលន់ត្រូវស្ដាមសម្តីរបស់គ្នាក្នុងក្រុមឬគ្រួសារ រីឯស្នេហាវិញ ផ្អែមល្ហែមដូចទេកឃ្មុំ តំណមទិសខាងពាយ័ព្យ ពណ៌ផ្ទៃមេឃពណ៌នាំសំណាងឆ្នាំថោះឆ្នាំយកអាសា។

ឆ្នាំមមី ៖ រាសីល្អមធ្យម ថ្ងៃនេះការសិក្សារៀនសូត្រត្រូវទទួលស្គាល់ពីសមត្ថភាពខ្លួន បញ្ហាស្នេហា ត្រូវចេះអធ្យាស្រ័យអត់ធ្មត់ទើបមិនមានរឿងក្ដៅក្រហាយ ទិសខាងជើងទិសតំណម ពណ៌ផ្ទៃមេឃពណ៌នាំសំណាង ឆ្នាំខាលយកអាសា។

ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ថ្ងៃនេះគ្រប់យ៉ាងសុទ្ធតែជោគជ័យតាមផែនការរកប្រាក់ជំណូលបានច្រើន បញ្ហាស្នេហា គូរសង្សារនឹងជួបតែរឿងរំភើបស្មានមិនដល់ ទិសខាងត្បូងតំណម ពណ៌ខៀវពណ៌នាំសំណាង ឆ្នាំជូតយកអាសា៕

ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ថ្ងៃនេះអ្នក នឹង ជួបលាភ ការងារជោគជ័យតែត្រូវព្យាយាមដោយអំណត់ បញ្ហាស្នេហា រីករាយផ្អែមល្ហែមធម្មតា ទិសពាយ័ព្យតំណម ពណ៌ខៀវពណ៌នាំសំណាង ឆ្នាំជូតយកអាសា ។


ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ថ្ងៃនេះអ្នកទទួលបានការសរសើរដោយសារស្នាដៃរបស់អ្នកការរកស៊ីជោគជ័យ បញ្ហាស្នេហា នៅតែផ្អែមល្ហែមដូចមុន ទិសនិរតីតំណម ពណ៌ផ្ទៃមេឃពណ៌នាំសំណាង ឆ្នាំខាលយកអាសា។


ឆ្នាំជូត ៖ រាសីឡើងខ្ពស់ ថ្ងៃនេះមានយីអ៊ុនល្អ អ្នកធ្វើជំនួញជួញដូរ នឹងជាថ្ងៃមួយដ៏ជោគជ័យ បញ្ហាស្នេហា អ្នកមានគូរមិនបាច់និយាយល្អទាំងអស់ អ្នកអត់លិឍនឹងជួបលិ ទិសកើតតំណម ពណ៌សពណ៌នាំសំណាង ឆ្នាំវកយកអាសា៕

Recently Posts