Samsung និង​ LG និយាយ​ដៀមដាមឲ្យ Apple រឿងធ្វើឲ្យ iphone សេរីចាស់ដើរយឺត

  • 2017-12-31 01:00:20
  • Views 157

Shares
apple-samsung-lg-podium1

Apple បានសារភាពថា ខ្លួនពិតជាបានធ្វើឲ្យ iPhone ស៊េរីចាស់ ដើរយឺតជាងមុនតាមរយៈកំណែ Update បន្ទាប់ពីមានការរិះគន់ជាច្រើនពីអតិថិជនរបស់ខ្លួន។ ចំពោះបញ្ហានេះ ក្រុមហ៊ុនដៃគូប្រកួតប្រជែងធំពីរ គឺ Samsung និង LG ក៏បានបញ្ចេញមតិរៀងៗខ្លួនផងដែរ។

វេបសាយ PhoneArena ក៏បានសួរទៅកាន់ក្រុមហ៊ុនទាំងពីរ អំពីការធ្វើឲ្យស្មាតហ្វូនស៊េរីចាស់របស់ពួកគេដើរយឺតដូច iPhone ។ ប៉ុន្តែ ក្រុមហ៊ុន LG បានឆ្លើយតបថា៖ «មិនធ្លាប់ធ្វើ ហើយក៏គ្មានបំណងធ្វើដែរ! ពួកយើងត្រូវធ្វើឲ្យអតិថិជនយើងមានទំនុកចិត្ត»

iphones-over-the-years

ចំណែក Samsung វិញ បានឆ្លើយថា៖ «គុណភាពរបស់ផលិតផល បាននិងកំពុងជាអាទិភាពរបស់ Samsung ។ ពួកយើងត្រូវការឲ្យទូរសព្ទរបស់ Samsung មានថាមពលថ្មបានយូរ ជាមួយវិធានការការពារសុវត្ថិភាពជាច្រើនស្រទាប់ រួមមានកម្មវិធីដែលគ្រប់គ្រងលើចរន្តភ្លើងនៅពេលសាកថ្ម និងរយៈពេលនៃការសាក។ ពួកយើងមិនធ្វើឲ្យទូរសព្ទដើរយឺត តាមរយៈការធ្វើកំណែ Update នោះទេ»

សូមរំឭកថា ទន្ទឹមនឹងសារសុំទោសលើបញ្ហាធ្វើឲ្យ iPhone ដើរយឺត, Apple បានផ្ដល់ជូនលក្ខខណ្ឌពិសេសមួយចំពោះអ្នកប្រើ iPhone ស៊េរីចាស់ គឺការបញ្ចុះលើការដូរថ្មទូរសព្ទ មកត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ (តម្លៃមិនទាន់បញ្ចុះ ៧៩ដុល្លារ) សម្រាប់ iPhone 6 ឬស៊េរីទាបជាងនេះ៕

ប្រភពខ្លីៗ

Recently Posts