ក្រុមខ្មែរអាយដល(Khmer idol)ទើបតែបង្កើតត្រូវបានចែកផ្លូវគ្នាព្រោះតែ

  • 2017-12-31 00:47:47
  • Views 149

Shares
e25be70738705e164f71a36433ecfc71

ក្រុម Khmer Idol ដែលមាន អ៊ាម វន្នី ជាប្រធាន ព្រមទាំងសមាជិក សៅ ឧត្តម, សុវត្ថិឌី ធារិកា និង មាស មុន្នីរាជ បានចែកផ្លូវពីគ្នា។ ចំពោះការចែកផ្លូវនេះ លោក សៅ ឧត្តម បានឲ្យដឹងថា ដោយសារតែម្នាក់ៗ ជាប់រវល់ជាមួយការងារផ្ទាល់ខ្លួន មិនមានពេលវេលាគ្រប់គ្រាន់ឲ្យគ្នាទៅវិញទៅមក។ ហេតុដូច្នេះទើបក្រុម Khmer Idol សម្រេចចិត្តជ្រើសរើសផ្លូវដើររៀងៗខ្លួន ដើម្បីស្វែងរកទ្រនំថ្មី។

maxresdefault

លោកបន្ថែមថា ក្រុម Khmer Idol មិនមានបញ្ហាជម្លោះក្នុងក្រុមនោះទេ ហើយអ្នកទាំង៤ នៅតែស្រឡាញ់រាប់អានគ្នាដដែល។ ចំពោះមតិដែលលើកឡើងថា ក្រុមរបស់លោកបែកគ្នាដោយសារតែរឿងល្អក់កករនឹងគ្នានោះ គឺគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។

សៅ ឧត្តម បាននិយាយថា៖ «មានអារម្មណ៍ថាសោកស្ដាយដែរ តែមិនដឹងធ្វើម៉េច បើពួកខ្ញុំមិនសូវមានពេលបានជួបគ្នា ព្រោះម្នាក់ៗមានកិច្ចការរវល់ផ្ទាល់ខ្លួន។ ការបែកបាក់ក្រុមហ្នឹង ១ ឆ្នាំហើយ មិនមែនថ្មីៗនេះទេ»

អំឡុងពេលបង្កើតក្រុម Khmer Idol លើកដំបូង បទចម្រៀង ១ បទបានទទួលបានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋានគឺបទ "ក្រោមដំបូលមេឃតែមួយ" បកស្រាយរួមគ្នាពីតារាចម្រៀងទាំង៤ រូបមាន អ៊ាម វន្នី សៅ ឧត្តម សុវត្ថិឌី ធារិកា និង មាស មុន្នីរាជ៕

ប្រភពខ្លីៗ

Recently Posts