Apple ប្រាប់អំពីបញ្ហាដែលធ្វើឲ្យទូរស័ព្ទសេរីចាស់ដើរយឺតជាងមុន

  • 2017-12-29 05:41:27
  • Views 134

Shares
iphone_slow.size-custom-crop.1086x0_large

ក្រុមហ៊ុន Apple បានចេញសារសុំទោសអតិថិជនរបស់ខ្លួន ក្រោយមានការរិះគន់ចំពោះរឿងធ្វើឲ្យ iPhone ស៊េរីចាស់ដើរយឺតជាងមុន។

ទន្ទឹមនឹងសារសុំទោស Apple បានផ្ដល់ជូនលក្ខខណ្ឌពិសេសមួយចំពោះអ្នកប្រើ iPhone ស៊េរីចាស់ គឺការបញ្ចុះលើការដូរថ្មទូរសព្ទ មកត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ (តម្លៃមិនទាន់បញ្ចុះ ៧៩ដុល្លារ) សម្រាប់ iPhone 6 ឬស៊េរីទាបជាងនេះ។

គួររំលឹកថា កាលពីពេលថ្មីៗ Apple បានចេញមុខសារភាពថា ខ្លួនពិតជាបានធ្វើឲ្យ iPhone ស៊េរីចាស់ៗ ដើរយឺតប្រាកដមែន ក្នុងកំណែអាប់ដេតជំនាន់ក្រោយ។ ប៉ុន្តែ ការធ្វើដូច្នេះ ដើម្បីកុំឲ្យ iPhone ចាស់ៗ ស៊ីថ្ម និងឡើងកម្ដៅខ្លាំងពេក ដែលជាហេតុអាចឲ្យទូរសព្ទរលត់គ្រឿងដោយខ្លួនឯង។

យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួន មិនយល់ឃើញដូច Apple នោះទេ ហើយគិតថា ការធ្វើឲ្យ iPhone ដើរយឺត គឺគ្រាន់តែចង់ឲ្យអ្នកប្រើឡើងស៊េរីទូរសព្ទខ្ពស់ជាងមុនប៉ុណ្ណោះ៕

ប្រភព៖ BBC ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

 
Recently Posts