តើ​ស្មាតហ្វូន Android ណាខ្លះ បំពាក់​ឈីប Snapdragon 845

  • 2017-12-29 05:25:18
  • Views 12

Shares
16_large

នៅឆ្នាំ២០១៨ខាងមុខ កំពូលស្មាតហ្វូនជាច្រើន នឹងបង្ហាញវត្តមានបន្តកន្ទុយគ្នាជាក់ជាមិន។ ក្រៅពីការរចនារូបរាង អ្នកប្រើក៏ផ្ដោតសំខាន់ខ្លាំងដែរអំពីកម្លាំងម៉ាស៊ីន។ ហេតុដូច្នេះ គេបានធ្វើការរំពឹងទុកថា កំពូលស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android នឹងមានបំពាក់ឈីបស៊េរីខ្ពស់ផុតលេខ ហើយដើរលឿនជាងមុន។

Snapdragon 845 ជាបន្ទះឈីបចុងក្រោយបង្អស់របស់ Qualcomm ដែលមានសមត្ថភាពខ្លាំងលើសពីឈីប Snapdragon 835 ដែលកំពុងគ្រងរាជនៅឆ្នាំ២០១៧។ បើតាមប្រភពព័ត៌មានមួយចេញពីប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះស្មាតហ្វូន Android ឆ្នាំ២០១៨ ដែលមាន Snapdragon 845 បំពាក់នៅក្នុងម៉ាស៊ីន ដូចជា៖

  • ខែកុម្ភៈ ៖ LG G7, Samsung Galaxy S9 និង S9+

  • ខែមេសា ៖ Xiaomi Mi 7

  • ខែឧសភា ៖ HTC U12

  • ខែមិថុនា ៖ OnePlus 6, ZTE nubia Z18 និង Sony Xperia XZ Pro-A

  • ខែកញ្ញា ៖ Samsung Galaxy Note 9, Xiaomi Mi Mix 3 និង LG V40

  • ខែតុលា ៖ Google Pixel 3, Pixel 3 XL, ZTE nubia Z18S, Sony Xperia XZ2 និង HTC U12+

  • ខែវិច្ឆិកា ៖ Moto Z 2019

  • ខែធ្នូ ៖ OnePlus 6T

ប្រភព៖ GSMarena ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

 
 
Recently Posts