Nokia E71នឹង​ត្រូវ​បញ្ចេញ​នៅខែ​ក្រោយ ស៊េរីឆ្នាំ​២០១៨ បំពាក់​ប្រព័ន្ធ 4G

  • 2017-12-25 00:49:59
  • Views 16

Shares
e71_large

២០០៨

ក្រុមហ៊ុនចិន HMD Global អាចនឹងបញ្ចេញទូរសព្ទ Nokia E71 ស៊េរីថ្មី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ទូរសព្ទនេះ គឺជាកំណែប្រែថ្មី បន្តវេនពី Nokia E71 ស៊េរីឆ្នាំ២០០៨។

nokia-e71-2018_large

គំរូ២០១៨

វិបសាយ GizmoChina ឲ្យដឹងថា ទូរសព្ទ Nokia E71 ឆ្នាំ២០១៨ ដែលមានប៊ូតុង Keyboard នេះ ដំណើរការដោយប្រព័ន្ធ 4G មានអេក្រង់ទំហំ ៣,៥អ៊ិង កម្រិត ៤៨០ភិចស៊ែល រ៉េមទំហំ ១GB អង្គផ្ទុកទិន្នន័យ ៨GB និងកាមេរ៉ាក្រោយ ៣មេហ្គាភិចស៊ែល។ ទូរសព្ទនេះ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Kai។

Nokia E71 ឆ្នាំ២០១៨នេះ ត្រូវបានរំពឹងថា នឹងបញ្ចេញព្រមគ្នាជាមួយ Nokia 9 និង Nokia 8 ឆ្នាំ២០១៨ ផងដែរ៕

 

ប្រភព៖ gizmochina ប្រែសម្រួល៖ សំភី

ប្រភពខ្លីៗ

Recently Posts