ស្លាប់​មនុស្ស​រាប់​រយនាក់​នៅ​ហ្វីលីពីនដោយសារព្យុះ Tembin នឹង ជះ​ឥទ្ធិពល​ដល់​កម្ពុជា ចាប់​ពី​ថ្ងៃ​នេះ

  • 2017-12-25 00:37:31
  • Views 112

Shares
dw_large

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមពីព្យុះ Tembin នាព្រឹកនេះថា ព្យុះ Tembin នឹងធ្វើដំណើរដល់ឆ្នេរប្រទេសវៀតណាម នាល្ងាចថ្ងៃទី២៥ ខែធ្នូនេះ រួចបន្តដំណើរមកកាន់តំបន់ដីសណ្ដរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ ព្យុះនេះ នឹងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឲ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយភ្លៀងខ្លាំងនៅផ្ទៃសមុទ្រ និងតំបន់ឆ្នេរ។ ព្យុះនេះក៏នឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជាផងដែរ។

ddd_large

ក្រសួងបានអំពាវនាវឲ្យអ្នកធ្វើដំណើរតាមសមុទ្រ ជាពិសេសអ្នកនេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី២៥ ខែធ្នូនេះ រហូតដល់ស្ថានភាពអាកសធាតុ បានល្អប្រសើរវិញ។

គួរបញ្ជាក់ថា ព្យុះ Tembin កំពុងវាយប្រហារប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងតិច ២០០នាក់ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ៕

Recently Posts