YouTube កើនចំណូលដល់ទៅ១២៧លានដុល្លារក្នុងឆ្នាំ២០១៧

  • 2017-12-23 04:19:25
  • Views 132

Shares
YouTubeSummit_Best_00077_large

YouTube នៅតែបន្តកាន់តំណែងជាវេបសាយមើលវីដេអូធំបំផុតនៅលើពិភពលោក បន្ទាប់ពីទទួលបានការចុច Log in គណនីប្រចាំខែចំនួន ១,៥ ពាន់លានគណនី គិតត្រឹមខែមិថុនា ឆ្នាំ២០១៧។ Channel Top 10 របស់ YouTube រកចំណូលបាន ១២៧លានដុល្លារ ក្នុងឆ្នាំ២០១៧ ដោយកើនបានជាង ៨០ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាការវិភាគរបស់សារព័ត៌មាន Forbes ។

ទោះជាយ៉ាងនេះក្ដី រយៈពេល ១ឆ្នាំកន្លងទៅ YouTube ក៏បានជួបបញ្ហាមួយចំនួន ប៉ុន្តែពួកវាមិនបានធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ YouTube នោះទេ។ ក្រុមហ៊ុននេះ ក៏មានផែនការដំឡើងថ្លៃលើការផ្សព្វផ្សាយនានា លើវេបសាយរបស់ខ្លួន នាឆ្នាំក្រោយផងដែរ។

YouTube រំពឹងក្នុងការពង្រឹងផ្នែកបច្ចេកទេស ដោយគ្រោងជួលបុគ្គលិកបន្ថែម ១ម៉ឺននាក់ សម្រាប់ធ្វើការត្រួតពិនិត្យលើវីដេអូដែលអាចជះឥទ្ធិពលអាក្រក់ដល់កុមារ។ ការត្រួតពិនិត្យឡើងវិញ ដើម្បីសម្រេចជ្រើសរើសវីដេអូសម្រាប់ដាក់ផ្សព្វផ្សាយពាណិជ្ជកម្ម និងការរួមចំណែកជួយដល់ការរកចំណូលសម្រាប់អ្នកបង្កើតវីដេអូនានា ក៏ជាផែនការរបស់ YouTube នាពេលខាងមុខនេះផងដែរ៕

ប្រភពខ្លីៗ

Recently Posts