ចាប់​ពីឆ្នាំ​២០២០សៀវភៅ​សិក្សា​ថ្មី នឹង​ត្រូវ​បោះពុម្ព​ជំនួស​សៀវភៅ​ចាស់​

  • 2017-12-22 02:18:30
  • Views 123

Shares
main_copy

ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងធ្វើការបោះពុម្ពសៀវភៅសិក្សាថ្មីជំនួសសៀវភៅសិក្សាចាស់ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ខាងមុខ ដើម្បីឲ្យស្របទៅតាមកម្មវិធីសិក្សាថ្មីរបស់ក្រសួង។លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងកាលពីម្សិលមិញថា កម្មវិធីសិក្សាថ្មី នឹងផ្ដោតសំខាន់ទៅលើការបង្រៀនអក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា វិទ្យាសាស្ត្រ និងភាសាបរទេសចាប់ពីថ្ងៃទីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ (បារាំង ឬអង់គ្លេស)។

school_large

លោកបន្តថា ការបោះពុម្ពសៀវភៅថ្មី នឹងចែកចេញជា ៣ដំណាក់កាល៖

១. ដំណាក់កាលទី១ ចាប់ពីឆ្នាំសិក្សា២០២០-២០២១ សម្រាប់ថ្នាក់ទី១ ទី៤ ទី៧ និងទី១០

២. ដំណាក់កាលទី២ ចាប់ពីឆ្នាំសិក្សា២០២១-២០២២ សម្រាប់ថ្នាក់ទី២ ទី៥ ទី៨ និងទី១១

៣. ដំណាក់កាលទី៣ ចាប់ពីឆ្នាំសិក្សា២០២២-២០២៣ សម្រាប់ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២៕

 

អត្ថបទ៖ ឈាង.

ប្រភពខ្លីៗ

 
 
Recently Posts