រដ្ឋមន្រ្តី​ក្រសួងសាធារណការ បង្ហាញ​ពី​គម្រោង​សាងសង់ថ្មីនិងចាស់ដែលត្រូវបញ្ចប់

  • 2017-12-21 15:58:26
  • Views 17

Shares
expressway_large

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកកាសែតនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជ្រោយចង្វារ នាព្រឹកថ្ងៃទី២១ ខែធ្នូ អំពីគម្រោងសំខាន់ៗដូចជា ការពង្រីកផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ផ្លូវទឹក ស្ពាននិងកំពង់ផែជាដើម។

image

គម្រោងសាងសង់ទាំងនោះរួមមាន

  • ផ្លូវជាតិលេខ៣ ត្រូវបានពង្រីកពី ២គន្លងទៅ ៤គន្លង។

  • ផ្លូវជាតិលេខ១១ នឹងពង្រីកពីអ្នកលឿង ទៅដល់ផ្លូវជាតិលេខ៧។

  • ផ្លូវក្រវាត់ក្រុងទី២ កំពុងធ្វើ។

  • ផ្លូវក្រវាត់ក្រុងទី៣ ចរចាចប់ហើយ។

  • ស្ពានស្ទឹងត្រង់ ឆ្លងកាត់ទន្លេមេគង្គ កំពុងសាងសង់តែមិនទាន់ធ្វើពិធីបើកការដ្ឋាន។

  • ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅស៊ីសុផុន ពង្រីកពី ២គន្លង ទៅ៤គន្លង និងពីស៊ីសុផុន មកព្រែកក្តាម ពង្រីក ២គន្លងទៅ ៤គន្លង។ ពីភ្នំពេញ ទៅទល់ដែនថៃ ពង្រីក២គន្លងទៅ ៤គន្លង (ផ្លូវអាស៊ានហាយវេ)។

  • ភ្នំពេញ-បាវិត អង្គការ JICAកំពុងសិក្សាធ្វើផ្លូវល្បឿនលឿន ៤គន្លង។

  • ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចរចាចប់ហើយ នៅរង់ចាំចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន។

  • អង្គការJICA កំពុងសិក្សាផ្លូវរថភ្លើងលើអាកាស AGT នៅភ្នំពេញ ។

  • កំពុងសាងសង់ផ្លូវរថភ្លើង ពីស្ថានីយរថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះ (ក្បាលរថភ្លើង ៣គ្រឿង ផលិតនៅម៉ិកស៊ីកូ នឹងមកដល់កម្ពុជា នៅខែមីនា ឆ្នាំ២០១៨)។

  • គម្រោងដឹកអ្នកដំណើរតាមផ្លូវទឹក ដោយបង្កើតកំពង់ផែតូចៗ។

  • ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត នឹងចប់សព្វគ្រប់នៅឆ្នាំ២០១៨។

  • គម្រោងបន្ទាប់ គឺសាងសង់ផ្លូវ ពីបាត់ដំបង-កោះកុង សំដៅទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។

  • ការសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សម្រាប់កប៉ាល់ធំៗ ចូលចត នឹងបញ្ចប់នៅឆ្នាំ២០២២៕

 

អត្ថបទ៖ សំភី

ប្រភពខ្លីៗ

 
Recently Posts