គ.ជ.ប​ ថាខ្លួន​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ និង​ប្រជាជន​កម្ពុជា

  • 2017-12-21 15:47:13
  • Views 199

Shares
cambodia-nec-60_large

នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា។ សេចក្តីបំភ្លឺនេះ ជាការឆ្លើយតបនឹងទស្សនៈមួយចំនួនលើកឡើងថា គ្មានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងមិនមានលក្ខណៈស្របច្បាប់ឡើយ។

សេចក្ដីបំភ្លឺ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គ.ជ.ប បានរិះគន់ថា នេះជាការធ្វើបុរេវិនិច្ឆ័យ នៅពេលដែលការបោះឆ្នោត នៅមិនទាន់បានប្រព្រឹត្តទៅផង និងដោយខុសនឹងគន្លងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផងដែរ។

maxresdefault

គ.ជ.ប លើកឡើងថា ក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប មិនដែលបានធ្វើចំណាត់ប្រភេទគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាល់តែសោះ ពោលគឺ ចុះបញ្ជីគណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះ គ.ជ.ប បានគូសបញ្ជាក់ថា ខ្លួនគ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាថា ការបោះឆ្នោតមួយលើកៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូច្នេះ គ្មានអ្វីដែលត្រូវរាំងស្ទះនោះទេ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

 

អត្ថបទ៖ លីហៀង

ប្រភពខ្លីៗ

Recently Posts