ស្លាប់​យ៉ាង​តិច ២៨នាក់ដោយសារឆេះ​កន្លែង​ហាត់ប្រាណ​នៅ​កូរ៉េ

  • 2017-12-21 15:27:51
  • Views 148

Shares
d_large

អគ្គិភ័យបានកើតឡើងនៅអគារមជ្ឈមណ្ឌលហាត់ប្រាណ កម្ពស់៨ជាន់ នៅក្រុង Jecheon ប្រទេសកូរ៉េខាងត្បូង នាល្ងាចថ្ងៃព្រហស្បតិ៍នេះ បណ្ដាលឲ្យមនុស្សយ៉ាងតិច ២៨នាក់បានស្លាប់។ ព័ត៌មានបឋមបានបញ្ជាក់ថាមានមនុស្ស ១៦នាក់ស្លាប់ ប៉ុន្តែចំនួននេះបានកើន ដល់ ២៨នាក់ គិតត្រឹមម៉ោង៩យប់នេះ។មន្រ្ដីពន្លត់អគ្គិភ័យបានបញ្ជាក់ថា អ្នកស្លាប់ភាគច្រើន គឺជាអ្នកដែលកំពុងនៅក្នុងបន្ទប់សោណា។ មន្រ្ដីដដែលបានឲ្យដឹងទៀតថា ភ្លើងបានចាប់ផ្ដើមឆេះនៅកន្លែងចតរថយន្ត មុនរាលដាលទៅដល់អគារ។មកទល់ពេលនេះ ដំណើរការជួយសង្រ្គោះ កំពុងបន្តនៅឡើយ ដូច្នេះចំនួនអ្នកស្លាប់ និងរបួស អាចនឹងប្រែប្រួលបន្ថែមទៀត៕

(3)_large

 

ប្រភពខ្លីៗ

Recently Posts