​រោងចក្រ​ផលិត​មាស​លើក​ដំបូង​បំផុតនឹង​មាននៅកម្ពុជាក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

  • 2017-12-21 01:47:29
  • Views 156

Shares
5288938-gold-bars-nuggets2-ap.1910x1000_large

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៨ ខែធ្នូនេះ បានបង្ហើបឲ្យដឹងថា នៅអំឡុងឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានរោងចក្រឧស្សាហកម្មរ៉ែមាស ខ្នាតមធ្យម សម្រាប់ផលិតមាសលើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី «ធនធានរ៉ែ» នាថ្ងៃទី ១៨ ខែធ្នូនេះ លោក ប៉េង ណាវុធ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្នុងឆ្នាំ២០១៨ ដែលនឹងឈានមកដល់ នាពេលដ៏ឆាប់ខាងមុខនេះ រោងចក្រឧស្សាហកម្មអាជីវកម្ម រ៉ែមាសខ្នាតមធ្យម ចំនួន១គ្រោង នឹងចាប់ផ្តើមដំណើរការផលិតមាស ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ទីតាំង និងឈ្មោះក្រុមហ៊ុន ដែលនឹងវិនិយោគសាងសង់រោងចក្រផលិតមាសនេះ មិនត្រូវបានបញ្ជាក់នោះឡើយ។

MW-EI124_GoldBa_20160317132220_ZG_large

លោកបន្តថា ចំពោះអាជ្ញាប័ណ្ណ អាជីវកម្មធនធានរ៉ែចំនួន១៧ ក្នុងចំណោម១០២ អាជ្ញាប័ណ្ណ ក៏បានផ្តល់ដល់វិនិយោគិន សម្រាប់ធ្វើអាជីវកម្មរ៉ែដែក មាស ធ្យូងថ្ម និងខ្សាច់ស៊ីលីកា ទុនវិនិយោគ សរុបសម្រាប់វិស័យរ៉ែលោហៈទាំងមូល មានចំនួនប្រមាណ ៧៣៣ លានដុល្លាសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងពលកម្មជាង១៥០០នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុន ស្វែងរុករកធនធានរ៉ែ ទាំងក្នុង និងក្រៅស្រុក ចំនួន១០២ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រ៉ែលោហៈដែលរួមមាន រ៉ែដែក មាស ទង់ដែង និងបុកស៊ីតជាដើម៕

 

ប្រភព៖ Vayo Fm ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

 

Recently Posts