ក្រសួង​សុខាភិបាលប្រកាស​ថាទឹកដោះគោ​កូន​ក្មេង៣​ប្រភេទត្រូវ​មាន​មេរោគ​ឆ្លង

  • 2017-12-21 01:37:05
  • Views 302

Shares
Donor-breast-milk-bank-Singapore-HoneyKids-Asia_large

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានទទួលដំណឹងពីបណ្ដាញអាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ (INFOSAN = International Food Safety Authority Networks) និងសេចក្ដីប្រកាសរបស់រោងចក្រឈ្មោះ ឡាក់តាលីសអាំងទែណាស្យូណាល់ (LACTALIS INTERNATIONAL) ថា មានផលិតផលទឹកដោះគោចំនួន ៣ប្រភេទ បានឆ្លងមេរោគ សាលម៉ូណែលឡា។

មេរោគនេះ បានឆ្លងនៅក្នុងខ្សែសង្វាក់ផលិតកម្ម ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសចំពោះទារក កុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន។ ផលិតផលទឹកដោះទាំង៣ រួមមាន៖

25498471_1600758393296594_8072342161008137453_n_large

- សេលីយ៉ា អាដេ (CELIA AD)

  • ទម្ងន់៖ ៣៥០ក្រាម
  • លេខឡូត៍៖ 17C0012746
  • ថ្ងៃខែឆ្នាំផុតកំណត់៖ ១០ ឧសភា ២០១៩
  • ប្រទេសផលិត៖ បារាំង

- សេលីយ៉ា ម៉ាម៉ា (CELIA MAMA)

  • ទម្ងន់៖ ៤០០ក្រាម
  • លេខឡូត៍៖ 17C0012679
  • ថ្ងៃខែឆ្នាំផុតកំណត់៖ ២៧ មេសា ២០១៩
  • ប្រទេសផលិត៖ បារាំង

- ពីកូត អេស អិល (PICOT SL)

  • ទម្ងន់៖ ៣៥០ក្រាម
  • លេខឡូត៍៖ 17C0012877
  • ថ្ងៃខែឆ្នាំផុតកំណត់៖ ០១ មិថុនា ២០១៩
  • ប្រទេសផលិត៖ បារាំង

ក្រសួងសុខាភិបាល ក៏បានប្រកាសផងដែរថា ក្នុងករណីប្រទះឃើញ ឬកំពុងប្រើប្រាស់ផលិតផលខាងលើនេះ សូមប្រញាប់ផ្ដល់ព័ត៌មានដល់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល តាមរយៈលេខ៖ ០៨៥ ៥៣៨ ០៦៦ ឬ ០៧៧ ៨០៤ ៤៦៦ ឬ ០១២ ២០៤ ៩៦៥ និង ០៦១ ២២៣ ៣២៦

ប្រភពខ្លីីៗ

 

Recently Posts